Welcome to MedCREATE Asia, hospital referral office in Cambodia
MedCREATE AA មានកិត្តយសជាអនេកដែលបានចាប់ដៃគ្នាសហការ ក្នុងកម្មវិធីចុះ អនុសារណៈយោគយល់ (MOU) ជាមួយមន្ទីរពេទ្យ IJN ( Institut Jantung Negara )
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នេះការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា MedCREATE AA មានកិត្តយសជាអនេកដែលបានចាប់ដៃគ្នាសហការ ក្នុងកម្មវិធីចុះ អនុសារណៈយោកយល់ (MOU) ជាមួយមន្ទីរពេទ្យ IJN ( Institut Jantung Negara ) ដែលជាមន្ទីរពេទ្យល្បីឈ្មោះមួយកន្លែងស្ថិតនៅប្រទេស ម៉ាឡេស៊ី ក្នុងនាមជាការិយាល័យតំណាងផ្ទាល់ប្រចាំនៅកម្ពុជា នៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ អគ្គរាជទូតម៉ាឡេស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ពី មន្ទីរពេទ្យ IJN & MedCREATE AA។
មន្ទីរពេទ្យ Institut Jantung Negara មានឯកទេសកំពូលផ្នែកបេះដូង
ដែលអាចផ្តល់ជាជម្រើសបន្ថែមដល់អ្នកជំងឺដែលមានបំណងក្នុងការព្យាបាលជំងឺបន្តនៅម៉ាឡេស៊ី ![]()
មកទល់ពេល MedCREATE បានសហការជាមួយមន្ទីរពេទ្យ ៤ ប្រទេសធំៗរួមមាន ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌា ដែលមានមន្ទីរពេទ្យប្រមាណ២៩មន្ទីរ ដើម្បីផ្តល់ជម្រើសព្យាបាលឱ្យចំគោលដៅជាពិសេស សម្រាប់អ្នកជំងឺដែលមានតម្រូវការ ផ្នែកវេជ្ជសាស្រ្តនៅក្រៅប្រទេស ដោយមានការរៀបចំ និងសម្របអ្នកជំងឺជូនដោយឥតគិតថ្លៃ ។






