Welcome to MedCREATE Asia, hospital referral office in Cambodia
“សិរីសួស្តី សង្ក្រាន្តឆ្នាំថ្មី ”ព.ស. ២៥៦៧“
ដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី នាព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំរោង ព.ស. ២៥៦៧ ក្រុមហ៊ុន មេដគ្រីអេត ដែលជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំនៅកម្ពុជា បាននិមន្តព្រះសង្ឃមកចំរើនព្រះបរិត ប្រោះព្រំសុំពរជ័យសិរីសួស្តីឆ្នាំថ្មីដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ឆ្លៀតក្នុងឲ្យកាសនេះដែរ លោកស្រី ប៊ូ មល្លិកា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មេដគ្រីអេត បានផ្តល់កិត្តយសក្នុងកាប្រគល់ប័ណ្ណសរសើរដល់កញ្ញា រុំ គង្គា ដែលជាបុគ្គលិកឆ្នើមប្រចាំឆ្នាំផងដែរ។

