សម្រាប់អ្នកជំងឺអន្តរជាតិពី កម្ពុជា ឬ ប្រទេសផ្សេងៗ (IPC) ទៅកាន់មន្ទីរពេទ្យ Subang Jaya (SJMC) ប្រទេសម៉ាឡេស៊ី 

Spread the love

នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya (SJMC)យកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់រូបដែលមានសិទ្ធិទទួលបានការថែទាំសុខភាពពិសេសគ្រប់ៗគ្នា មិនចំពោះតែអ្នករស់នៅប្រទេសម៉ាឡេស៊ីនោះទេ, ក្នុងនោះរួមទាំងអ្នកជំងឺអន្តរជាតិពីកម្ពុជាផងដែរ។

ដោយកាទទួលអ្នកជំងឺអន្តរជាតិជាច្រើនឆ្នាំមកនេះ យើងយល់ពីការពិចារណា និងការសម្រេចចិត្តសំខាន់ៗពាក់ព័ន្ធនឹងការស្វែងរកការព្យាបាលនៅបរទេស។ដូច្នេះដើម្បីសម្រួលដល់ការ ​រៀបចំផែនការធ្វើដំណើររបស់ អ្នកជំងឺមកកាន់មន្ទីរពេទ្យ SJMC ដែលមានការិយាល័យតំណាងផ្ទាល់ គឺ MedCREATE ដែលជាក្រុមការងាររបស់មន្ទីរពេទ្យប្រចាំនៅកម្ពុជា នឹងជួយលោកអ្នកក្នុងគ្រប់ជំហានដែលពាក់ព័ន្ធនឹងប្រព័ន្ធថែទាំសុខភាព, សំខាន់បំផុតគឺផ្តល់ឱ្យអ្នកជំងឺ នូវសេវាកម្មដែលល្អ មានស្តង់ដាខ្ពស់ និងឥតគិតថ្លៃ ចំពោះការរៀបចំកក់ការណាត់វេជ្ជបណ្ឌិតឯកទេស, អ្នកបកប្រែក្នុងមន្ទីរពេទ្យ (​ អង់គ្លេស- ខ្មែរ ) , រថយន្តទៅទទួលពីព្រលានយន្តហោះ ឬការសម្របសម្រួលលើ ការជួយកក់សំបុត្រយន្តហោះ និង សណ្ឋាគាដែលមានសហការជាមួយមន្ទីរពេទ្យផ្ទាល់ ក្នុងតម្លៃល្អ ដើម្បីជួយកាត់បន្ថយការចំណាយរបស់អ្នកជំងឺ ។


Spread the love