សេវាកម្មរបស់យើង

យើងនៅទីនេះដើម្បីជួយអ្នក

ការិយាល័យតំណាង និងធ្វើសកម្មភាពក្នុងនាមមន្ទីរពេទ្យដៃគូ

យើងផ្តល់ព័ត៌មានទាំងអស់ទាក់ទងនឹងដៃគូមន្ទីរពេទ្យក្នុងស្រុក និងក្រៅប្រទេសសម្រាប់ការសម្រេចចិត្តសមហេតុផលរបស់អ្នក។

ការពិគ្រោះយោបល់ / ដំបូន្មានផ្អែកលើស្ថានភាពអ្នកជំងឺ

ផ្តល់ការវិភាគរោគវិនិច្ឆ័យទៅតាមស្ថានភាពជំងឺ និងវិធីសាស្រ្តនៃការព្យាបាល ព្រមទាំងតម្លៃប្រហាក់ប្រហែល បូកនឹងរយៈពេលនៃការព្យាបាល

ផ្តល់ការសម្របសម្រួលការសាកសួរផ្នែកវេជ្ជសាស្ត្រក្នុងនាមដៃគូមន្ទីរពេទ្យ

ផ្តល់ជម្រើស និងវិធីព្យាបាលដល់អ្នកជំងឺទាំងអស់ ទៅតាមឧបករណ៍វេជ្ជសាស្ត្រដែលផ្តល់ដោយមន្ទីរពេទ្យឯកទេសនីមួយៗ

រៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យដៃគូ

ផ្តល់ការណាត់ជួបគ្រូពេទ្យឯកទេសតាមតម្រូវការរបស់អ្នកជំងឺនៅមន្ទីរពេទ្យដៃគូទាំងអស់។

សេវាសង្គ្រោះបន្ទាន់ដោយ Ground-Ambulance, Air-Ambulance និង Private jet

ជួយសម្រួលដល់ការផ្ទេរអ្នកជម្ងឺតាមយន្តហោះ Air-Ambulance, Ground-Ambulance និង Private Jet ទៅកាន់មន្ទីរពេទ្យគោលដៅក្នុងប្រទេសដូចជា វៀតណាម ថៃ សិង្ហបុរី និងឥណ្ឌា។

ការរៀបចំថ្នាំ

ផ្តល់ការប្រឹក្សាជាមួយអ្នកឯកទេសដើម្បីទទួលបានវេជ្ជបញ្ជាទិញថ្នាំដោយមិនចាំបាច់ធ្វើដំណើរទៅមន្ទីរពេទ្យ។

ការរៀបចំកន្លែងស្នាក់នៅ

ផ្តល់ការកក់សណ្ឋាគារ ឬទិញសំបុត្រយន្តហោះទៅកាន់គោលដៅអតិថិជនរបស់ប្រទេស

សេវាទទួល និងបកប្រែភាសាក្នុងការរៀបចំមន្ទីរពេទ្យ

ផ្តល់ការដឹកជញ្ជូនពីព្រលានយន្តហោះទៅមន្ទីរពេទ្យ ឬសណ្ឋាគារក្នុងទីក្រុងបាងកក ប្រទេសថៃ

សេវាកម្មបន្ថែម

សំរបសំរួលដំណើរទេសចរណ៍ក្នុងទីក្រុងជាមួយអ្នកបកប្រែក្រៅស្រុក សេវាពន្យាទិដ្ឋាការ ការគាំទ្រឯកសារលិខិតឆ្លងដែន និងតម្រូវការផ្សេងទៀតដែលពាក់ព័ន្ធ។